សង្ខេបរឿង
រាមកេរ្តិ៍ ខ្សែទី២
នៅពេលដែលព្រះរាមធ្វើដំណើរចេញពីកូខ័ន ព្រះរាមបានទតឃើញព្រៃកំពុងឆេះ
ដោយកម្ដៅព្រះអាទិត្យ។ នៅពេលនោះស្លឹកឈើដែលខ្លោច ផ្កាឈើដែលឆេះក្រៀមក៏ស្រាប់
តែរីកស្រស់ឡើងវិញ ឯព្រះអាទិត្យកំពុងបញ្ចេញកម្ដៅយ៉ាងខ្លាំង
ក៏ស្រាប់តែបន្ថយកម្ដៅរបស់ ខ្លួន។ លុះធម្មជាតិរីកស្រស់ញញឹមហើយ
ព្រះរាមក៏បានប្រៀបធៀបផ្កាឈើខ្លះប្រាប់ទៅនាងសីតាទៅនឹងរឿងរ៉ាវរបស់ព្រះអង្គដូចជា ៖
-
ព្រះរាមគឺជាផ្កាច្បារ ជាឆ្គ័រ
-
នាងសីតាជាផ្កាននោង មាសសុទ្ធ
-
នាងកៃកេសីជាកន្លង់ ជាធ្យូង
-
ព្រះលក្ស្មណ៍ជាផ្កាចម្ប៉ា ជាមាសនព្វគុណ
បន្ទាប់មកព្រះរាមបានប្រៀបធៀបមយូរីដែលពាំទងឈូកឲ្យកូនស៊ីស្មានថាជាពស់ទៅនឹងនាងកៃកេសី។ ក្រោយមកទៀតព្រះរាមបានធ្វើដំណើរក៏បានជួបនឹងឥសីពាទ្វាទ្យ
ដែលពន្យល់ព្រះរាមអំពីទ្រឹស្ដីព្រាហ្មណ៍និយម ហើយបានចង្អុលបង្ហាញផ្លូវទៅព្រះរាមទៅបួសជា
ឥសីនៅ ភ្នំចិត្រកូដ។
នៅជើងភ្នំនោះបរិយាកាសក៏ប្រែប្រួលដែរ
ដូចជាសត្វសាហាវប្រែជាស្លូត កូនខ្លារត់ទៅ
មេប្រើស កូនប្រើសរត់ទៅបៅមេខ្លាវិញ។ ក្រោយមកព្រះរាមបួសជាតាបសនៅភ្នំចិត្រកូដ។ នៅនគរព្ធយុធ្យា
ព្រះបាទទសរថទ្រង់សោយទិវង្គត។ នាងកៃកេសីបានសរសេរសំបុត្រទៅ បញ្ឆោតព្រះភិរុតឲ្យមកគ្រងរាជសម្បត្តិ
ដោយក្លែងថាឲ្យមកជាអធិបតីក្នុងពិធីរាជាភិសេកព្រះ រាម។ ព្រះភិរុត និង ព្រះសុត្រុតឮសូរដំណឹងនេះត្រេកអរខ្លាំងណាស់ក៏បានធ្វើដំណើរទៅកាន់
នគរភ្លាមប៉ុន្តែទ្រង់ទតឃើញនគរព្រះអង្គស្ងាត់ជ្រងំ
ប្រជារាស្រ្តបោះបង់មុខរបរទាំងអស់។ លុះ ទ្រង់ជ្រាបរឿងពិតខឹងនឹងព្រះមាតាយ៉ាងខ្លាំង
ប៉ុន្តែបាននាងកោកល្យាណជួយនិយាយលួង
លោម ព្រះភិរុតក៏ដាច់ចិត្តធ្វើដំណើរទៅតាមព្រះរាមឲ្យមកសោយរាជ្យវិញ។
ព្រះរាមមិនបាន ទទួលសេចក្ដីអង្វរករនេះទេព្រោះទ្រង់គោរពពាក្យសច្ចៈ
ហើយក៏ប្រគល់សុពណ៌បាទតំណាង រាជ្យសម្បត្តិឲ្យទៅព្រះភិរុត។
នៅពេលព្រះភិរុតធ្វើដំណើរមកវិញព្ររាមព្រះលក្ស្មណ៍នាងសីតាក៏
ចាកចេញពីភ្នំចិត្រ
កូដដែរដោយធ្វើដំណើរទៅព្រៃភ្នំទណ្តកាណ្យទៀត
ហើយបានជួបនឹងយក្សមួយឈ្មោះពិរាធ។
I. អត្ថន័យ
១.ប្រធានរឿង
ការនិរទេសខ្លួនរបស់ព្រះរាម ជាមួយ ព្រះលក្ស្មណ៍ និងនាងសីតា។
២.
មូលបញ្ហារឿង
ការប្រកាន់យកពាក្យសច្ចៈរបស់ព្រះរាម។
៣. ឧត្ដមគតិរឿង
-
ឲ្យមនុស្សគោរពពាក្យសច្ចៈ
-
កុំឲ្យមនុស្សមានការលោភលន់ និងឈ្នានិសអ្នកដទៃ
-
ចេះជួយយកអាសារអ្នកដទៃ
៤.
វិភាគរឿង
ទិដ្ឋភាពវិភាគទំនាស់
-
បញ្ហាទំនាស់ រាជសម្បត្តិ
-
គូទំនាស់
កៃកេសី ព្រះរាម
៥. វិភាគតួអង្គ
ក. ព្រះរាម
ព្រះរាមមានលក្ខណៈពីយាងគឺ៖
§ លក្ខណៈអទិទេព
-
ដើរដល់ទីព្រៃដែលឆេះដោយកម្ដៅព្រះអាទិត្យស្លឹកឈើខ្លោចក៏រីកស្រស់ញញឹមព្រះ- អាទិត្យដែលបញ្ចេញកម្ដៅខ្លាំងក៏បន្ថយកម្ដៅរបស់ខ្លួនវិញ។
-
មានញ្ញាណទិព្វ (ដឹងថាព្រះភិរុតតាមរកព្រះអង្គ)
§ លក្ខណៈជាមនុស្ស
Ø គុណសម្បត្តិ
-
គោរពពក្យសច្ចៈមិព្រមឡើងសោយរាជជំនួសបិតា
-
សុខចិត្តលះបង់ទ្រព្យសម្បត្តិទៅរស់នៅក្នុងព្រៃ១៤ឆ្នាំ
Ø គុណវិបត្តិ
-
មានៈចិត្តរឹងរូសមិនព្រមសោយរាជ្យសម្បត្តិសុខចិត្តឲ្យសុពណ៌បាទតំណាងព្រះ
រាជ្យសម្បត្តិទៅឲ្យព្រះភិរុត។
-
រត់គេចពីបញ្ហាដោយខ្លាចព្រះភិរុតមករកម្ដងទៀត
(ចាកចេញពីភ្នំចិត្តកូដ)
ខ. ព្រះលក្ស្មណ៍
-
ស្មោះត្រង់នឹង
ស្ម័គ្របម្រើព្រះរាមនិងនាងសិតា
-
គោរពស្រលាញ់ព្រះរាម
Ø គុណវិបត្តិ
-
ចិត្តស្រាលឆាប់ខឹង
គ. នាងសីតា
Ø គុណសម្បត្តិ
-
រូបល្អលើសនារីត្រៃភព
-
មានចរិយាល្អប្រពៃ
-
មានចិត្តស្នេហាស្ម័គ្រស្មោះជាមួយស្វាមី
(ចាកចេញពីនគរទៅរស់នៅក្នុងព្រៃជា មួយស្វាមី)
Ø គុណវិបត្តិ
-
ឆាប់ភ័យតក់ស្លុត
II.
អត្ថរូប
1. សេចក្ដីផ្ដើម
ព្រះរាមបានចេញពីកូខ័នធ្វើដំណើរទៅភ្នំចិត្រកូដ។
2.
តួសេចក្ដី
ព្រះរាមបានជួបឥសីពារទ្វាទ្យដែលបានពន្យល់ព្រះរាមពីទ្រឹស្ដីព្រាហ្មណ៍និយម។
Ø អ្នកនិពន្ធប្រើប្រាស់សិល្ប៍វិធី៖
ü វចនវិធីៈអ្នកនិពន្ធពាក្យបាលីសំស្រ្កឹត
-
ពាក្យបាលីសំស្រ្កឹតៈ តេជៈ មាគ៌ា
អឃ៌ និរោធ ចង្រ្កមន៍ និទ្រា ភោក្តា មាលា...។
-
ពាក្យខ្មែរបុរាណៈ រូហាន(ដូច)
ü រចនាវិធីៈ
អ្នកនិពន្ធតាក់តែងរឿងជាពាក្យកាព្យបុរាណ
ü ឯកវាទវិធីៈ
ក្រោយពីព្រះបាទទសរថចូលទិវង្គត ហើយដឹងពីល្បិចម្ដាយ ព្រះភិរុត
គិតអំពីព្រះរាមតែម្នាក់ឯងថា៖
-
មួយសោតអញនូវតាមទៅថ្វាយបង្គំព្រះបាទនារាយណ៍ ហើយសូមអញ្ចើញស្ដេច
មក។
ü សំវាទវិធីៈ
ការសន្ទនារវាងតួអង្គនិង តួអង្គ ៖
-
...“ព្រះមុនីអរឧបចក្រី ត្រេកត្រិះមេត្រី សំណេះសំណាលសួរថា...”
។
ü ពណ៌នាវិធីៈ
កវីរៀបរាប់ដំណើររឿង ៖
-
...ស្លឹកខ្លះខ្លោចខ្លះបីក្រហម ស្បូវស្មៅត្រែងទ្រោម
វិនាសនូវភ្លើងព្រៃដាល... ។
ü ឧបមានវិធីៈ កវីប្រៀបធៀបដោយប្រើសំនួនប្រៀបធៀបលក្ខណៈដូច៖
-
លូតលាស់មេលាលេចលាយ ដុះដាលរឿងរាយ រូហានប្រៀបភិរម្យ ។
-
សូរ្យចាំងចែងឯអម្ពរ ដូចព្រះចន្ទចរ ត្រចះក៏ពេញបូរមី ។
ü បដិវិធី: កវីបានធ្វើឲ្យដំណើររឿងមានលក្ខណៈផ្ទុយគ្នា៖
-
...កូនខ្លារត់ទៅបៅមេប្រើស កូនប្រើសរត់ទៅបៅមេខ្លាវិញ។
3.
បញ្ចប់រឿង ៖ អ្នកនិពន្ធបានបញ្ចប់រឿង(ខ្សែទី២) ដោយព្រះរាម
ព្រះលក្ស្មណ៍ និងនាងសិតាបានចាកចេញពីភ្នំចិត្រកូដ ។
III.
អត្ថរស
ក. កាព្យរសៈ ជាតម្លៃនៃស្នាដៃដែលកវីសរសេរឡើងជាបទសំណារ
បទពិលាប បទសម្ដេច ភាណ ពិរោះរណ្ដំណែងណងដោយរៀបរាប់ពីទេសភាពធម្មជាតិ
ដំណើររឿងហេតុអណ្ដែត
អណ្ដូង លន្លង់លន្លោច ពោលគឺ បានបង្កើតនូវទឹកចិត្តសង្វេគ សប្បាយ សោកសៅ ពេញចិត្ត
ជាដើម ។
ខ.ប្រលោមរសៈ
តម្លៃដែលកវីបង្កើតឲ្យមានភាពអណ្ដែតអណ្ដូង ផ្សងព្រេង ស្នេហា កំសត់
ដូចជាដំណើរយាងចូលព្រៃរបស់ព្រះរាម ព្រះលក្ស្មណ៍ នាងសីតា ធ្វើឱ្យអ្នកអានស្រងេះ
ស្រងោច។
គ. វិសេសរស
-
សុន្ទរ៍រស: កវីបង្ហាញពីតម្លៃនៃការប៉ិនប្រសប់ ឬការគ្រប់លក្ខណៈរបស់តួអង្គ។
ឧ. ការបង្ហាញលក្ខណៈរបស់នាងសីតា ដែលមានសោភ័ណ
សម្ផស្សយ៉ាងប្រណីត
ដែលស្ដែងឡើងតាមរយៈអក្សសិល្ប៍។
-
វីរៈរស: ស្ដែងឡើងអំពីភាពក្លាហានរបស់តួអង្គ។
-
អច្ឆរិយរស: កវីបានបង្ហាញពីភាពអស្ចារ្យរបស់តួអង្គ។
ឧ.ព្រៃព្រឹក្សាស្វិតស្រពោនជ្រុះស្លឹក ដីបែកក្រហែង
ប្រែក្លាយជាស្រស់បស់វិញ។
-
នាដ្យរស: កវីស្ដែងចេញពីការកំសត់ព្រាត់ប្រាស វិបត្តិគ្រួសារជាដើម។
ឧ. ការនិរទេសចេញរបស់ព្រះរាម
-
តថរស: តម្លៃដែលបង្ហាញពីការពិតក្នុងរឿងដូចជា ទំនាស់ដណ្ដើមរាជបាល័ង្គ ទំនាស់រវាងម្ដាយចុងនឹងកូនដើម។
-
ទស្សនីយ៍រស: ជាតម្លៃដែលកើតចេញពីការរៀបរាប់ទស្សនីយ៍ភាព
ធម្មជាតិ ព្រៃព្រឹក្សា បក្សាបក្សី មច្ឆា សំឡេងទឹកជ្រោះ សូរសព្ទតន្ត្រីធម្មជាតិដែលកើតជាលម្អមួយដល់ចក្ខុ
និងសោតរូបារម្ភណ៍អ្នកអាន ។
...ស្លឹកខ្លះខ្លោចបីក្រហម ស្បូវស្មៅត្រែងទ្រោម វិនាសនូវភ្លើងព្រៃដាល ។
...បោកបក់ក្លិនរសគន្ធា ធូរធំសោះសា ឈ្ងុយឈ្ងប់ ខ្ចាយខ្ជាយខ្ជរ ។...
-
កុសលរស: តម្លៃអប់រំក្នុងរឿង៖
Ø ឱ្យចេះដោះស្រាយទំនាស់ដោយប្រើធម៌អហិង្សា
Ø ឲ្យមានការចេះគោរពពាក្យសច្ចៈ
Ø មិនត្រូវចាកចោលគ្នាពេលមានទុក្ខលំបាក
Ø មិនត្រូវមានការពោរពាក្យកុហកបោកប្រាស់
v
សេចក្ដីសនិដ្ឋាន
តាមរយៈការសិក្សារឿងរាមកេរ្តិ៍ខ្សែទី២
រួចមកយើងអាចសនិដ្ឋានបានថាទោះរឿរាម
កេរ្តិ៍ខ្មែរយើងមានប្រភពមកពីរឿងរាមាយណៈឥណ្ឌាក៏ដោយ
ក៏រឿងរាមកេរ្តិ៍ខ្មែរយើងខុសពី
រឿងរាមាយណៈឥណ្ឌា ទាំងពាក្យពេចន៍ អត្ថន័យមាតម្តៃចំពោះវប្បធម៌ជាតិខ្មែពិតប្រាកដ។
ពោលគឺអ្នកនិពន្ធខ្មឺរបានតែងឡើងដោយបញ្ចូលលក្ខណៈមនុស្សនិយម
ប្រាកដនិយម
ពិចារណនិយមដែលជាខ្លឹមសារនៃអរិយធម៌ខ្មែរ
បញ្ចូលផ្នត់គំនិតខ្មែរ ទំនៀមទំលាប់ខ្មែរ ពោលគឺបញ្ចូលជាតិនិយមខ្មែរទៅក្នុងស្នារដៃ។
ដូចនេះរឿងរាមកេរ្តិ៍តំណាងឱ្យវប្បធម៌ជាតិ
និងព្រលឹងជាតិខ្មែរយ៉ាងពិតប្រាកដ។
1) Titanium Art – Iron & Finest Metal Art. - TiC.com
ReplyDeleteIron & Finest Metal Art Titanium burnt titanium Art and metal art. titanium ford ecosport titanium art. copper art, silver, silver, titanium max trimmer gold. 0.25 titanium trim hair cutter reviews €. titanium dioxide formula No deposit