Monday, December 5, 2016

អក្សរសិល្បិ៍ឥណ្ឌា India lierature

      អក្សរសិល្ប៏ឥណ្ឌា១. អ្នកដែលញុះញង់ទាមទាររាជបល្ល័ងថ្វាយព្រះបាទភារត គឺ នាងមន្ថារនាងបានលើកហេតុផលជាច្រើនទើបព្រះនាងកៃកិយិ សុខព្រះទ័យបាន ហើយហេតុផលទាំងនោះមានដូចជា៖ឯងគិតមើលទៅ ! ហេតុម្ដេចបានជាគេប្រញាប់ប្រញាល់ម្លេះ ?  ហេតុម្ដេចបានជាព្រះស្វាមីប្រញាប់រៀបចំពិធីនេះ ជាបន្ទាន់ក្នុងខណះដែលកូនរបស់ឯងនៅអ៊ីចឹង?  ហេតុម្ដេចក៏គេមិនចាំឲ្យភារតត្រឡប់មកវិញសិន? និងមិនជាការក្បត់សិទ្ធអំណាចរបស់ភារតទេ​ឬ ? ម៉េច ! ឯងពិចារណាឃើញហើយឬនៅ ? ភស្តុតាងអស់ទាំងនេះ វាច្បាស់ក្រឡែតចំពោះឯងឬនៅ?
៣. និយាយពីបញ្ហា និង របៀបដោះស្រាយបញ្ហារបស់ស្ដេចញាតិវង្ស មន្រ្តី និង សេនាបតី នៃក្រុងអយុធ្យា៖            មូលបញ្ហា·         ការគ្រប់គ្រងពាក្យសច្ចះរបស់ព្រះបាទទសរថ និង នាងកៃកិយិនៅពេលដែលព្រះបាទទសរថ ទៅជាមួយព្រះអាទិត្យ ដោយព្រះបាទតសរថបានសន្យាជាមួយនាងកៃកិយិថា បើសិនជា ព្រះនាងកៃកិយិជួយព្រះបាទទសរថឲ្យច្បាំងឈ្នះ ទ្រង់និងឲ្យព្រះបាទភារតដែលជាកូនរបស់ព្រះនាង កៃកិយិឡើងសោយរាជ្យ។·         ការញុះញញង់របស់នាងមន្ថាដើម្បីឲ្យកៃកិយិទៅដាស់តឿនព្រះបាទទសរថ ដើម្បីព្រះបាទភារតឡើងសោយរាជ្យ ហើយពេលនោះបញ្ហាក៏កើតមានឡើងរវាងព្រះរាម ព្រះបាទទសរថ និង កៃកេយិ។·         ការចាកចេញរបស់ព្រះរាមដោយទៅរស់នៅក្នុងព្រៃ ១៤ ឆ្នាំ។របៀបដោះស្រាយបញ្ហា·         ដោយព្រះរាមសម្រេចចិត្តចាកចេញពីនគររយៈពេល ១៤ ឆ្នាំទៅរស់នៅក្នុព្រៃដើម្បីឲ្យបិតាគោរពពាក្យសច្ចៈ ដែលបានសន្យាជាមួយនាងកៃកេយិ ដើម្បីឲ្យបគរមានសន្តិភាពនិងគ្មានទំនាស់រាជវង្ស។  ទស្សនផ្ទាល់ខ្លួនចំពោះដំណោះស្រាយខ្ញុំគិតថាជាការល្អ ពីព្រោះ·         ដើម្បីឲ្យព្រះបាទទសរថគោរពនូវពាក្យរបស់ខ្លួន។·         កុំឲ្យមានជម្លោះខ្សែញាតិវង្ស។·         ដើម្បីឲ្យមានសុខសន្តិភាព។បានជាយើងគិតដូច្នេះ ដោយសារព្រះរាមក្នុងនាមជាកូនត្រូវតែបំពេញនូវតួនាទីជាកូនកតញ្ញូ ដែលសុខចិត្តលះបង់រាជសម្បត្តិ ដើម្បីសុខសន្តិភាពនៅក្នុងនគរ។៤. ក្រុងកិស្តិន្ទបុរី            មូលបញ្ហារឿង·         ការយល់ច្រលំរវាងពាលីនៅពេលដែលជាមួយក្របីទូភី។·         ការប៉ិនប៉ងរបស់សុគ្រីពទៅលើពាលី។·         ការអន្តរាគមន៏ពីព្រះរាម ក្នុងការជួយសម្លាប់ពាលី។·         ការបណ្ដេញសុគ្រីពចេញពីនគរ។·         ការស្លាប់របស់ពាលី។ដំណោះស្រាយបញ្ហា·         បញ្ហាដែលកើតមានឡើងរវាងសុគ្រីពនិងពាលី។·         នៅពេលដែលពាលីស្លាប់ ពាលីបានទទួលកំហុសថាខ្លួនបានយល់ច្រលំជាមួយសុគ្រីព ហើយក៏បានប្រគល់រាជបល្ល័ង្គឲ្យសុគ្រីព ហើយឲ្យសុគ្រីពជួយមើលថែរក្សាប្រពន្ធកូននិងនគរឲ្យបានល្អ។ចំពោះដំណោះស្រាយមិនល្អទេ។ ពីព្រោះថា·         បញ្ហាត្រូវដោះស្រាយដោយសន្តិវិធី ដោយមិនប្រើអំពោះហិង្សា។·         មិនត្រូវមានជម្លោះរហូតដល់មានការកាប់សម្លាប់បងប្អូនឯងនោះទេ។·         មិនត្រូវពឹងពាក់អ្នកដទៃ ដើម្បីសម្រេចផលប្រយោជន៏របស់ខ្លួននោះទេ។    ចំណែកឯគ្រាន់តែជាអ្នកដទៃមិនត្រូវលូកដែក្នុងរឿងគ្រូសារអ្នកដទៃដើម្បីជាផលប្រយោជន៏ផ្ទាល់ខ្លួននោះទេ។ ព្រោះមិនគួរយកការស្លាប់ជាកាដោះស្រាយបញ្ហានោះទេ ទោះខឹងឬស្អប់យ៉ាណាក៏ដោយក៏នៅជាបងប្អុននិងគ្នា ហើយជាទំនាស់ក្នុងគ្រួសារមិនត្រូវយកអ្នកដទៃមកពាក់ព័ន្ធនោះទេ។៥. អំពីបញ្ហា និង របៀបដោះស្រាយបញ្ហា របស់ស្ដេច ញាតិវង្ស មន្រ្តី និង សេនាបតីនៃ            ក្រុងល័ង្កា          មូលបញ្ហា·         ភាំពលោភលន់ ការចង់បានគ្មានភាពអៀនខ្មាស់របស់សុបនខា។·         សង្រ្គាមរវាងក្រុងខ និង ព្រះរាម។·         ការចាប់ព្រះនាងសីតាទៅក្រុងល័ង្កា។·         សង្រ្គាមរវាងព្រះរាម និង ក្រុងរាពណ៌។ដំណោះស្រាយ·         ដោយថ្លែងសរបស់ព្រះរាមក៏បានកំទេចក្រុងល័ង្កា និង បានសម្លាប់ទ័ពយក្សអស់ជាច្រើន ។     ចំពោះដំណោះស្រាយខ្ញុំគិតថាល្អ ពីព្រោះ·         ព្រះរាមបានជួយសង្រ្គោះព្រះនាងសីតា និងបានកំទេចក្រុងល័ង្កាសងសឹកទៅលើក្រុងរាពណ៌ ដែលបានចាប់យកនាងសីតាយកទៅក្រុងល័ង្កា។·         ដោយសារក្រុងរាពណ៌មិនព្រមប្រគល់នាងសីតាឲ្យព្រះរាមវិញ ព្រោះក្រុងរាពណ៌ចង់បានប្រពន្ធគេដោយឥតមានអៀនខ្មាស់ ដូច្នេះក្នុងនាមជាប្ដីត្រូវតែដណ្ដើមនាងសីតាមកវិញ ។៦. មានទស្សនៈពីរផ្ទុយគ្នាក្នុងការសម្រេចព្រះទ័យរបស់ព្រះរាមក្នុងការលះបង់បព្វសិទ្ធស្របច្បាប់របស់ទ្រង់ជាអ្នកគ្រងរជ្យទៅព្រៃរយៈពេល ១៤ ឆ្នាំ។ទស្សនៈទី ១ យល់ថាប្រសិនបើព្រះរាមនិរទេសអស់រយៈពេល ១៤ ឆ្នាំ ព្រះភិរុតត្រូវឡើងគញរងរាជ្យ នោះនិងច្បាស់ថា ព្រះភិរុតនិងមានបុត្រ ពេលព្រះរាមត្រឡប់កមវិញ បុត្ររបស់ព្រះភិរុតនិងសោយរាជ្យបន្តពីព្រះភិរុត ពីព្រោះតាមរបាពង្សសាវតាស្ដេចគឺសោយរាជ្យពីឳពុកទៅកូន ។ទស្សនៈទី ២៧. បានជា កព័ន្ធណែនាំព្រះរាមទៅចងសម្ព័ន្ធជាមួយសុគ្រីពដែលជាស្ដេចអត្តខាត ដែលអាចរស់នៅបានតែក្នុងព្រៃប្ញស្សាមោគ ព្រោះ·         ដោយសារគាត់គិតថាសូគ្រីព និង ព្រះរាមមានបញ្ហាដូចគ្នា។ ( ព្រះរាមត្រូវគេបំបរបង់ចេញពីនគរ ចំនែកឯសូគ្រីពត្រូវពាលីជាបងរបស់ខ្លួនបំបរចេញពីនគរដូចគ្នា )។·         ព្រះរាមបានជួយកព័ទ្ធ ពីបណ្ដាសាររបស់ព្រះឥន្រ្ទ (សងគុណ )។·         សូគ្រីពជាអ្នកមានសមត្ថភាព អាចជួយព្រះរាមក្នុងការដណ្ដើមយកនាងសីតាពីក្រុងរាពណ៌បាន ។៨. ព្រះបាទទសរថទ្រង់បានឆ្វេងយល់ថា រឿងរ៉ាវដែលកើតឡើងនៅក្នុងនគរថា​·         ជាកំហុសរបស់ទ្រង់ដែលបានសន្យាជាមួយនាងកៃកេយិដែលបានស្នើរសុំពីរចំនុចគឺ. ការឲ្យព្រះភិរុតឡើងសោយរាជ្យ. ការឲ្យព្រះរាមចាកចេញពីនគររយះពេល ១៤ ឆ្នាំ។·         ព្រឹត្តិការណ៏ដ៏តន់ហន់ដែលធ្វើឲ្យព្រះបាទទសរថសម្រេចចិត្តយ៉ាងលំបាក ហើយឈានទៅដល់ព្រះអង្គគិតខុសឬសម្រេចចិត្តខុស។ ដោយសារព្រះបាទទសរថប្រយុទ្ធចាញ់ព្រះអាទិត្យ        ទើបពឹងនាងកៃកេយិឲ្យជួយដោយទ្រង់ព្រមនូវសំណើររបស់នាងគ្រប់ចំនុច។៨. ឥសីដែលបាននាំព្រះរាជកុមាររាម និង លក្សណ៏ទៅព្រៃគឺ ឥសីអគច្ឆៈ ។ ក្រនុងគោលបំណងបំបរបង់ចុងក្រោយ ដើម្បីជួយតាបសឥសីធ្វើតបៈដែលទទួលរងពីការធ្វើបាបរបស់ពួកអសុរៈ ។ ដំណឹងនោះមានផលអាក្រក់ និង ល្អគឺផលល្អ·         ការធ្វើឲ្យនគរវឹកវរ អត់មានស្ដេចដឹកនាំ។·         បែកបាក់សាមគ្គី ( ទំនាំស់នៅក្នុងរាជវង្ស )។·         ព្រាត់ប្រាស់ពីក្រុមគ្រួសារព្រះអង្គ។១០. ចំពោះព្រះបាទទសរថយើងយល់ដូចជា  ចំនុចល្អ·         ជាព្រះមហាក្សត្រដែលដឹកនាំប្រទេសដ៏ឈ្លាសវៃ·         ព្រះអង្គស្រលាញ់បុត្រ·         ជាក្សត្រដែលប្រកាន់នូវពាក្យសច្ចៈ ។   ចំនុចអាក្រក់·         មិនមានសមត្ថភាពដោះស្រាយបញ្ហានគរ បណ្ដាលឲ្យបុត្ររបស់ទ្រង់លំបាកវេទនាក្នុងព្រៃ
·         មិនាមានសមត្ថភាពយកឈ្នះព្រះសូរិយា ឲ្យមនុស្សស្រីជួយ ។១១.​ អ្វីដែលធ្វើឲ្យព្រះរាមជឿទុកចិត្តលើវិភេសន៏ ហើយចងសម្ព័ន្ធ ជាមួយវាដោយសារ វិភេសន៏និយាយប្រាប់ពេលដែលក្រុងរាពណ៌ចាប់នាងសីតា បន្ទាប់មកក្រុងរាពណ៌សម្លាប់ជាតាយុ ។ ហើយប្រាប់កន្លែងព្រះនាងសីតាដែលជាប់ឃុំឃាំងនៅក្រុងលង្ការក្នុងកណ្ដាប់ដៃក្រុងរាពណ៌ ។ ហើយនិយាយពីវិភេសន៏បានប្រឹងចរចារសុំឲ្យក្រុងរាពណ៌លះបង់គំនិតពោរពេញទៅដោយអំពើពាលរបស់ព្រះអង្គចោល ។ ប៉ុន្តែផ្ទុយទៅវិញក្រុងរាពណ៌បែរជាមានកាំរស្អប់ខ្ពើម និងដៀលត្មៈចំពោះសាធារណជន។ ដោយសារតែការនិយាយមិនចុះសម្រុង និង ការដៀលឬមើលងាយដល់ខ្ញុំបែបនេះ ទើបខ្ញុំ និង  សេនា ៤នាក់ទៀតចាកចេញពីនគរហើយមកសុំចុះចូលជាមួយទ្រង់។ ហើយវិភេសន៏បាននិយាយពីជំនាញរបស់យក្សទាំង ៤ នោះថា ពូកែខាងនយោបាយមុខពីរ ចេះបំបាំងខ្លួនវាមិនឲ្យកេមើលឃើញ ព្រមទាងចេះប្រើល្បិចកល និង ក្លាហានខាងប្រព្រឹត្តអំពើពាលគ្រប់បែបយ៉ាង ។១៣. អ្នកដែលជាដើមចមនៃវិវាទរវាងព្រះរាមនិងក្រុងរាពណ៌គឺ នាងសុបនខាពីព្រោះនាងបានទៅចែរចង់ព្រះរាមនិងព្រះលក្សណ៏ រហូតដល់មានការបញ្ជួនដាក់គ្នារវាងព្រះរាមនិងព្រះលក្សណ៏បណ្ដាលឲ្យព្រះលក្សណ៏ខឹង ហើយបានចាប់នាងបនខា កាត់ច្រមុះ ស្លឹកត្រចៀក និង កោរសក់បណ្ដាលឲ្យនាងទៅចាក់រុកនិងបញ្ចុះបញ្ចូលក្រុងរាពណ៌ ដែលធ្វើឲ្យក្រុងរាពណ៌រៀបគំរោង ដើម្បីចាប់នាងសីតា និងបណ្ដាលឲ្យមានសង្រ្គាមរវាងក្រុងរាពណ៌និងព្រះរាម ។១៦. បានជាព្រះបាទពិស្វាមិត្រចង់ក្លាយទៅជាព្រហ្មឥសី ព្រោះតែប្ញស្សីប្រើតែដំបងមួយធ្វើឲ្យអាវុធរបស់ពិស្វាមិត្រទាំងអស់រលាយសាបសូន្យ ហេតុដូច្នេះហើយទ្រង់យល់ថា គ្មានអ្វីសម្រាប់រូបអញក្រៅពីកសាងខ្លួន ឲ្យបានទៅជាព្រហ្មប្ញស្សី ដូចប្ញស្សី វសិដ្ឋានេះទេ ហើយទ្រង់ក៏បានខំប្រឹងអនុវត្តន៏ធ្វើតបៈនោះយ៉ាងតឹងតែងអស្ចារ្យអស់វេលាជាច្រើនឆ្នាំ ។២០. យើងទទួលបានមេរៀនជាច្រើន អំពីទង្វើរបស់ភារតដូជា ៖·         មិនលោភលន់ ( ព្រះអង្គមិនព្រមឡើងគ្រងរជ ព្រោះរាជបល័ង្គជារបស់ព្រះរាម )·         ចេះស្រលាញ់បងប្អូន ( ទឹកចិត្តរបស់ភារត ចំពោះព្រះរាម )·         ប្រកាន់ពាក្យសច្ចៈ ( ទ្រាំរង់ចាំព្រះរាមមកសោយរាជ្យវិញ )·         គោរពរាជបវេណី ( ព្ររាមជាបងត្រូវតែសោយរាជ្យ )... ។៣៧. គោលបំណងរបស់អ្នកនិពន្ធក្នុងការបង្កើតតួអង្គក្រុងរាពណ៌ក្នុងរឿង រាមាយណៈ គឺ ៖·         បង្កើតឲ្យមានបញ្ហានៅក្នុងសាច់រឿង·         បង្ហាញពីអារ្យភាព ( ភាពអស្ចារ្យរបស់ព្រះរាម )·         បង្ហាញពីលក្ខណៈមនុស្ស·         បង្ហាញពីលក្ខណៈអាទិទេព·         បង្ហាញពីសភាវៈល្អ និង សភាវៈអាក្រក់·         ធ្វើឲ្យអ្នកអានចង់តានដានអំពីការធ្វើសង្រ្គាមរវាងព្រះរាម និង ក្រុងរាពណ៌... ។

ប្រាសាទបក្សីចាំក្រុង History of baksey chamkrong Temple

ប្រាសាទបក្សីចាំក្រុង

I. ទីតាំងប្រាសាទ

            ប្រាសាទបក្សីចាំក្រុង ស្ថិតនៅក្នុងក្រុមនៃប្រាសាទអង្គរ ស្ថិតត្រង់ផ្នែកខាងត្បូងនៃក្លោងទ្វារចូលនៃទីក្រុង អង្គរធំ ប្រវែងប្រហែល ១០០មែត្រ។ ជាប្រាសាទភ្នំមួយ ដែល នៅកណ្តាលព្រៃស្រោង ខាងឆ្វេងផ្លូវ និងខាងជើងភ្នំបាខែង (ខាងជើង) ចំងាយ២០ម៉ែត្រ នៅម្តុំប្រាសាទនេះ ក៏មានប្រាសាទតូចៗ មួយចំនួនទៀតកសាងអំពីឥដ្ឋដែលខ្លះបិតបាំងដោយរុក្ខជាតិ។ ប្រាសាទបកក្សីចាំក្រុង មានរាងសាជី មានថ្នាក់ៗ ធ្វើពីឥដ្ឋ បែរមុខទៅទិសខាងកើត។
II. ស្តេចស្ថាបនិក
            ប្រាសាទបក្សីចាំក្រុងត្រូវបានកសាងឡើងនៅក្នុងរាជព្រះបាទហស៌­­វរ្ម័នទី១ដែលជាបុត្ររបស់ព្រះបាទ យសោវរ្ម័នទី១។
III. ប្រវត្តិប្រាសាទ
            ប្រាសាទបក្សីចាំក្រុង ត្រូវបានកសាងឡើង នៅក្នុងរាជ្យព្រះបាទហសវរ្ម័នទី១ដែលជាបុត្ររបស់ព្រះបាទ យសោវរ្ម័នទី១។ សំណង់ប្រាសាទនេះ នៅមិនទាន់បានហើយ រួចរាល់នៅឡើយ ដោយស្តេចអង្គនេះ សោយរាជ្យក្នុងរយ:ពេលខ្លី។ ក្រោយមកក្នុងរាជ្យព្រះបាទ រេជេន្រ្ទវរ្ម័នទ្រង់ក៏បានសោយរាជ្យនៅរាជធានីអង្គរទី២ ដែលគេពុំទានស្គាល់ទីតាំងច្បាស់លាស់ តែប្រហែលជានៅទិសខាងកើតនៃអតីតរាជធានី យសោធរ:បុរ។ ដែលទ្រង់ជាអ្នកបានក៏សាងបញ្ចប់។
            ក្នុងការកសាងប្រាសាទនេះ ព្រះបាទហសវរ្ម័នទី១ មានព្រះរាជបំណងឧទ្ទិសដល់បព្វការីជន របស់ទ្រង់ ពិសេសគឺ ព្រះបាទយសោវរ្ម័នទី១ជាព្រះបិតា ហើយតំណាងដោយរូបសំណាក់ ជាព្រះឥសូរ។ ហើយមានរឿង តំណាល់ថា មានស្តេចមួយអង្គបានភៀសខ្លួន ពីការតាមសម្លាប់របស់ទាហានវាយប្រហារអង្គរ កំឡុងពេលរត់គេច នោះ មានបក្សីមួយមកបាំងកម្តៅថ្ងៃ កុំឲ្យក្តៅដល់ឡើយ ហើយតាមការពារទ្រង់រហូត ទើបស្តេចនោះបានដាក់ ឈ្មោះប្រាសាទនោះថា ប្រាសាទបក្សីចាំក្រុង
IV. សិលាចារឹក
          តាមឯកសារបានបញ្ជាក់ថាកាលពីជំនាន់ក៏សាងប្រាសាទនេះ ពុំមានសិលាចារឹកអ្វីឡើយលុះដល់ ព្រះ បាទរេជេន្ទ្រវរ្ម័ននាំរាជធានីពីកោះកេរមកតាំងនៅអង្គរសារថ្មីវិញនៅគ្រិស្តសករាជ៩៤៨ ទើបព្រះអង្គឲ្យគេ ចារឹក កាព្យសំស្រ្កឹត នៅលើមេទ្វារ គួរជាទីចាប់អារម្មណ៍ក្រៃលែង ព្រោះមាននិទានអំពីបព្វការីជនដំបូងបង្អស់នៃជន ជាតិខ្មែរមានតំណពូជពង្ស មកពីឥសីមួយអង្គព្រះនាមកម្ពុទើបបង្កើតដោយឯកឯង​(ស្វាយម្ភូ) ឥសីនោះទៅ ភពប្រសព្វនឹងទេពកញ្ញាឈ្មោះមេរា ទើបបង្កើតជាកូនចៅតរៀងមកប្រាសាទបក្សីចាំក្រុងកសាងនៅស្ថានីយ៍ បុរេប្រវត្តិមួយនៃ យុគ្គសំរឹទ្ធិ។ ដោយសិលាចារឹកនេះមានលេខសម្គាល់សិលាចារឹកគឺ  K.286
. ការចុះបញ្ជីសិលាចារឹក
អក្សរ                   ខ្មែរសម័យអង្គរ
ភាសា                    សំស្ក្រឹត
ឆ្នាំចារឹក                ៩៤៨ គ. ( ៩៦៨.)
ចារឹកអក្សរ          មានពីរជ្រុង ជ្រុងខាងត្បូងនិងខាងជើង មាន៩៦បន្ទាត់។
លក្ខណៈសិលា     មេទ្វាររបស់ប្រាសាទ
អ្នករកឃើញ      មិនប្រាកដ
កន្លែងរកឃើញ  ប្រាសាទបក្សីចាំក្រុង នៅក្បែរជើងភ្នំបាខែងពីខាងជើង និងនៅជិតមាត់ ទ្វារចូលទៅកាន់អង្គរធំពីខាងត្បូង។
កំពស់                   .៦មែត្រ
បោះពុម្ពផ្សាយ     ដំបូងដោយលោក អាបាថ ដឺ ប៊ែរហ្គែង ឆ្នាំ ១៨៨២ លើកទី១
                              ដោយលោក ហ្សកសឺដែស ឆ្នាំ ១៩៤២ ក្នុងសិលាចារេកកម្ពុជា ភាគទី ៤។

 












. ការស្រង់អត្តន័យសិលាចារឹកបក្សីចាំក្រុង
អត្តន័យសិលាចារឹកបក្សីចាំក្រុងពីស្លោកទី៣ទៅ
៣. ការឧទ្ទិសដល់ព្រះវិស្ណុដែលជាព្រះថែរក្សានូវ ជាព្រះតំណាងឲ្យសភាវៈល្អកំចាត់សភាវៈអាក្រក់ ហើយភាពល្អបរិសុទ្ធនេះដែលធ្វើឲ្យប្រជាជនគោរពជឿជាក់ថា ព្រះអង្គជាសាក្សីនៃអំពើទាំងឡាយ។ទ្រង់ជាចៅក្រមកាត់ក្តីដែលមានសច្ចៈ។
៤. ការឧទ្ទិសដល់ព្រះព្រហ្មដែលបានប្រសូតចេញពីផ្កាឈូកនៅលើមហាសាគរ តំណាងឲ្យភាពបរិសុទ្ធ កំចាត់នូវភាពកាចសាហាវនៃសភាវៈអាក្រក់ដែលមានតួអង្គយក្សជាតំណាង។
៥. ការឧទ្ទិសដល់ព្រះហរិហរៈ ជាអាទិទេពរួមផ្សំគ្នារវាង ព្រះឥសូរនិងព្រះវិស្ណុ។ ទ្រង់តំណាងឲ្យភាពជោគជ័យមង្គល។
៦. ការឧទ្ទិសដលគុណបំណាច់របស់ព្រះឥសូរនិងព្រះនាងឧមាដែលជាព្រះបានបង្កើតលោក និង បង្កើតភាវៈផ្សេងៗ។ ទ្រង់ជាទីគោរពនៃបណ្តាជនគ្រប់រូបពីបារមីរបស់ព្រះអង្គទាំងពីរ។
៧. ការឧទ្ទិសដល់ព្រះនាងគោរីជាទេវៈស្រីដែលបានគោរពស្រឡាញ់ព្រះឥសូរ។
៨. ការឧទ្ទិសដល់បារមីសរស្វតី ដែលមានអ្នកប្រាជ្ញដុះចេញពីផ្សិតរួមផ្សុំចេញពីផ្កាឈូកជាទម្រឲ្យ នាងឈរ។
៩. ទន្លេគង្គាដ៏សក្តិសិទ្ធិដែលមានទឹកប្រៀបដូចជាទឹកអម្រឹតហូរធ្លាក់ចុះពីលើភ្នំ ជាដំណាង់ឲ្យស្ថានសួគ៌។ ពេលហូរធ្លាក់ចុះមកមានចាំងត្រូវនឹងពន្លឺព្រះអាទិត្យធ្វើឲ្យខ្សែទឹកមានពន្លឺនិងសំឡេងបីដូចជាខ្សែក គ្រប់ពេជ្រដែលធ្លា្កក់ចុះ។
១០. ការឧទ្ទិសដល់ព្រះនាងលក្ស្មី កោតសរសើរដល់ភាពវ័យឆ្លាតរបស់ព្រះនាងដែលចេះជួយទុក្ខ ធុរៈ គ្រួសារ មានគ្រួសារដ៏ល្អដែលជាគុណសម្បត្តិខាងក្នុង ហើយព្រះនាងប្រាកដជាមានសមត្ថភាពចំពោះកិច្ចការដ៏ទៃទៀតប្រកបដោយភាពជោគជ័យ។
១១. ការគោរពដល់ព្រះ កម្ពុ ស្វាយម្ភូ ដែលមានកិត្យានុភាពដ៏រុងរឿង ហើយបណ្តារាជវង្សជំនាន់ក្រោយៗ របស់ព្រះអង្គបានបន្តភ្ជាប់ពូជពង្សសោមវង្ស (អាណាចក្រភ្នំ) និងសូរ្យវង្ស (ចេនឡា) ដែលធ្វើឲ្យ
មានភាពសំបូររុងរឿង។
១២. ការឧទ្ទិសដល់ព្រះនាងមេរាជាទេពអប្សរដែលព្រះឥសូរបានប្រគល់ឲ្យព្រះឥសី កម្ពុ ធ្វើមហេសី គឺបាននិយាយ ទៅដល់ការក៏កើតទឹកដី ផ្តើមពីការផ្សំផ្គុំរវាងព្រះនាង មេរា និង​ ឥសីកម្ពុ។
១៣. ព្រះបាទស្រុតវរ្ម័នជាក្សត្រដែលបានគ្រប់គ្រងទឹកដី ឥសីកម្ពុ ហើយបានរំដោះទឹកដីនេះគឺទឹកដី ចេនឡាចេញពីចំណងសួយសារអាកររបស់អាណាចក្រភ្នំ។ ព្រះអង្គជាព្រះវីរៈក្សត្រដែលមានគុណធម៌ចេះក៏សាងកុសលផលបុណ្យ។
១៤. រាជ្យវង្សដែលបានបន្ត ពីព្រះបាទស្រុតវរ្ម័នមានបណ្តាក្សត្រឯទៀតៗ នៅហែរហមជុំវិញជួយមន្ថែម កិត្យានុភាពកុសលធម៌ គុណធម៌ដល់ព្រះអង្គ។
១៥. បណ្តាវរៈក្សត្រនៃសន្តិវង្សស្រីស្រុតវរ្ម័នមានវីរៈភាពខាងចំបាំង ទើបអាចពន្លត់សង្គ្រាមធ្វើឲ្យពួកខ្មាំងសត្រូវខ្លបខ្លាចមិនហ៊ានប្រឆាំង។
១៦. ក្សត្រដំបូងព្រះបាទស្រីរុទ្រ្ទវរ្ម័ន ជាបុត្ររបស់ព្រះនាងសោមា និងព្រះបាទកោណ្ឌិន្យ ប្រកបដោយព្រះប្រាជ្ញាញាណ ពូកែក្នុងការគ្រប់គ្រងប្រទេស។
១៧. វីរៈភាពនិងភាពជោគជ៧យជាអចិន្រ្តៃយ៍របស់ព្រះអង្គប្រៀបបាននិងកំដៅព្រះអាទិត្យរាប់ពាន់ឆ្នាំ ផ្តល់សន្តិភាពគ្រប់ទិសទី។
១៨.​ ភាពល្បីល្បាញអំពីកិត្តិនាមរបស់ព្រះមហាក្សត្រទាំងឡាយនៃរាជ្យវង្សកោណ្ឌិន្យ បានមកពីវីរៈភាព ក្នុងសឹកសង្គ្រាមទទួលបានជ័យជំនៈ។
១៩. រាជ្យវង្សនេះក៏បានប្រសូត្រមកនូវព្រះបាទជ័យវរ្ម័ន ជាក្សត្រដែលបានក៏សាងរាជធានីនៅលើកំពូលមហេន្រ្ទបរព៌តដោយមានប្រារព្វធ្វើពិធីបូជាយញ្ញរាជាភិសេកព្រះអង្គជាស្តេចចក្រវាឡ ជាទីពឹងអាស្រ័យនៃបណ្តាក្សត្រដ៏ទៃទៀត។
២០. ព្រះអង្គបានគ្រប់គ្រងទឹកដីចេនឡាប្រកបដោយអំណាច់ ឈ្នះខ្មាំងសត្រូវនិងជនអាក្រក់ៗ។
២១. ពេលរោបចំធ្វើពិធីបូជាយញ្ញរំដោះឧបទ្រពពីប្រទេសកម្ពុជា ដោយមានផ្សែងនាំយកនូវភាពចង្រៃនិងជានិមិត្តសញ្ញានៃការធ្វើសឹកសង្គ្រាមបង្ហូរឈាម ទទួលបានជ័យជំនះលើខ្មាំងសត្រូវ មិនមែនបាន ជ័យជំនះដោយការសុំអង្វរខ្មាំងសត្រូវទេ។
២២. បុត្រារបស់ព្រះអង្គគឺព្រះបាទជ័យវរ្ម័នបានស្នងរាជ្យសម្បត្តិពីព្រះអង្គ។ ទ្រង់ជាអ្នកចេះដឹងខាងវិទ្យាសាស្រ្តបុរាណ។ ទោះបីជាទ្រង់មានអំណាចប៉ុន្តែទ្រង់ពុំឈ្លក់វង្វេងនូវអំណាចទ្រព្យសម្បត្តិ។ ទ្រង់មិនគាប់សង្គត់អ្នកក្រោម និងមានព្រះទ័យសន្តោសមេត្តា។
២៣. ទ្រង់ជានយោបាយដ៏ប៉ិនប្រសប់ ក្នុងការគ្រប់គ្រងប្រទេសក្នុងកំនែទម្រង់ ពីអ្នកដែលគ្មានគុណធម៌គ្មានទ្រព្យធន ទៅជាមានគុណធម៌ មានទ្រព្យធនដោយភាពស្អាតសអំ គ្មានល្បិចចរឹកគាប់សង្កាត់ ប្រជារាស្រ្ត
២៤. ព្រះមាតុឆាខាងមាតារបស់ព្រះបាទជ័យវរ្ម័នមានព្រះរាជបុត្រាគឺព្រះបាទស្រីឥន្រ្ទវរ្ម័ន​ ជាមហាក្សត្រដែលបានសោយរាជបន្តពីព្រះបាទជ័យវរ្ម័ន។
២៥. ពេលប្រារព្វពីធីឡើងគ្រងរាជ្យរបស់ព្រះអង្គមានបណ្តាមហាក្សត្រដ៏ទៃចូលធ្វើគាវកិច្ច។   ដោយ សារមហាក្សត្រទាំងនោះពាក់ម្កុដដាំត្បូង ពេលធ្វើគាវកិច្ចគឺពន្លឺនៃត្បូងទាំងឡាយចាំងរស្មីប្រៀបបាននិងហ្វូងដែលច្យុតចុះពីឋានសូគ៌។
២៦. ព្រះអង្គបានកសាងលិង្គព្រះឥសូរបដិមាព្រះស្រីធរៈ បដិមាព្រះបិតា និងបដិមាដ៏ទៃទៀត ព្រមទាំងបារាយទឹកដ៏ធំធេងល្ពីគ្រប់ទិសទីពីកិត្យានុភាពរបស់ព្រះអង្គ។
២៧. ព្រះរាជបុត្ររបស់ព្រះអង្គព្រះនាមព្រះបាទស្រីយសោវរ្ម័ន។ ទ្រង់បានបន្តគ្រប់គ្រងរាជលើទឹក ដីដែលមានព្រំប្រទល់និងភូមា ចិននិងចម្ប៉ា។
២៨. ព្រះបាទយសោវរ្ម័នមានប្រាជ្ញាឈ្លាស់វៃផ្នែកនយោបាយទ្រង់ប្រៀបដូចព្រះព្រហ្មនិងព្រះវិស្ណុ។ ព្រះអង្គជាព្រះព្រហ្មដែលដុះចេញពីផ្សិតព្រះវិស្ណុ មានន័យថាទ្រង់គ្រងរាជសម្បត្តិតែងតែប្រាថ្នាចង់ឲ្យ ប្រទេសសុខសាន្តអាចថែរក្សាទឹកដីតំណែងបានយួរអង្វែង។
២៩. ព្រះអង្គបានស្ថាបនារូបអាទិទេពជាង១០០អង្គនៅប្រាសាទលើកំពូលភ្នំ នៅឯកោះមួយដែល មានទឹកព័ទ្ធជុំវិញ ព្រមទាំងជីកបារាយណ៍ខាងកើតឈ្មោះ យសោធរៈ។
៣០. ទ្រង់មានបុត្រាមួយអង្គព្រះនាមព្រះបាទស្រីហស៌វរ្ម័ន។ ព្រះអង្គបានបន្តសោយរាជ្យ ដោយមានការគោរពពីសំណាក់មហាក្សត្រទាំងឡាយ។
៣១. ព្រះបាទស្រីហស៌វរ្ម័នមានគុណសម្បត្តិច្រើន។ ទ្រង់សព្វព្រះទ័យលើផ្នែកពន្ធដារនិងមានព្រះ ទ័យយកចិត្តទុកដាកលើប្រជារាស្រ្តស្អប់ខ្ពើមអំពើអាក្រក់អយុត្តិធម៌។
៣២. ទ្រង់បានក៏សាងបដិមាព្រះឥសូរនិងព្រះឧមាសម្រាប់ជាកុសល និងភាពកតញ្ញូដល់មាតាបិតា របស់ព្រះអង្គ ព្រមទាំស្ថាបនា បដិមាព្រះវិស្ណុនិងព្រះទេពី របស់ព្រះអង្គនៅជើងភ្នំឥន្រ្ទបរព៌ត។
៣៣. ព្រះបាទឥសានវរ្ម័នជាប្អូនពៅមាតាតែមួយរបស់ព្រះបាទស្រីហស៌វរ្ម័ន។ ទ្រង់មានចំណេះវិជ្ជាខ្ពង់ខ្ពស់គ្រប់លើសិល្ប៍ មានប្រាជ្ញាវាងវៃប្រកបដោយជ័យជំនះ ឈ្នះអស់មារសត្រូវ។
៣៤. ព្រះអង្គជាក្សត្រដែលម៉ត់ចត់ ចេះត្រិះរិះពិចារណាវែកញែកយ៉ាងច្បាស់លាស់ត្រឹមត្រូវមិនអាងអំណាច។ ទ្រង់ប្រកាន់យកមតិភាគច្រើនជាធំ។
៣៥. ព្រះស្វាមីបងប្អូនស្រី បិតារបស់ព្រះឥសានវរ្ម័ន មានទឹកព្រះទ័យជ្រះថ្លាបានក៏សាងរាជធានីដ៏ធំមួយនិងដំកលលិង្គអាទិទេពឈ្មោះ ត្រីភូនេស្វរៈ។
៣៦. ចាប់តាំពីព្រះអង្គចាប់ក៏សាងព្រះត្រីភូនេស្វរៈហាក់ដូចជាខ្សោយអានុភាព ទើបទ្រង់សង់បដិមាព្រះវិស្ណុមានដៃ៤។
៣៧. នៅលើប្រាសាទដ៏ខ្ពស់ទ្រង់បានស្ថាបនាបដិមាលិង្គព្រះឥសូរដាក់លើទីខ្ពស់ដែលមានកំពស់៩ ហត្ថ ប្រាំបួនដង ព្រមទាំងក៏សាងបដិមាព្រះព្រហ្មនិងព្រះអាទិទេពដ៏ទៃទៀត។
៣៨. ព្រះរាជបុត្ររបស់ព្រះអង្គ ព្រះនាមព្រះបាទស្រីហស៌វរ្ម័ន ជាស្តេចដែលមានតេជបារមីអំណាចខ្លាំងខ្លាដែលតែងតែទទួលបានជោគជ័យ។ ដោយសារតែវីរៈភាពរបស់ព្រះអង្គទើបធ្វើឲ្យប្រជាជនគោរពស្រឡាញ់ពុំហ៊ានល្មើសនឹងព្រះរាជបញ្ជារបស់ព្រះអង្គឡើយ។
៣៩. ព្រះអង្គចេញទៅច្បាំងសម្លាប់ដោយផ្ទាល់ដើម្បីស្វែងរកសេចក្តីសុខជួនប្រជារាស្ត្រធ្វើឲ្យប្រទេសសុខសាន្ត។
៤០. ព្រះជេដ្ឋាព្រះបាទស្រីហស៌វរ្ម័ន ព្រះនាមព្រះស្រីរាជេន្រ្ទវរ្ម័ន មានគុណធម៌និងគុណសម្បត្តិជាច្រើនលើសមហាក្សត្រដ៏ទៃទៀតដែលធ្វើឲ្យប្រជាជនកោតសរសើរគោរពព្រះអង្គ។
៤១. ទ្រុងមានគតិយុត្តិធម៌ មានអំណាចនិងវីរៈភាពខ្លាំងខ្លាលើសមហាក្សត្រទាំងឡាយ។
៤២. ចាប់តាំងពីទ្រង់ប្រសូត្រ មានតែភាពសុខសាន្តសប្បាយ។ ទ្រង់មានប្រាជ្ញាឈ្លាស់វៃ ប្រៀបដូចជា ភ្នែកទាំង៣នៃអង្គព្រះឥសូរ។
៤៣. ស្រោចស្រពដោយរាជ្យសម្បត្តិនិងអអណាច ព្រះអង្គបានធ្វើឲ្យប្រទេសជាតិបានសុខសប្បាយ និងមានកិត្តិសព្ទល្បីសុសសាយ។
៤៤. នៅប្រាសាទក៏សាងសម្រាប់ឧទ្ទិសថ្វាយព្រះសិវៈ ទ្រង់បានស្ថាបនាលិង្គអមតៈឈ្មោះរូបព្រះសិទ្ធេស្វរៈ ដែលមានមហិទ្ទិឬទ្ធិដ៏អស្ចារ្យ ហើយនៅក្នុងបារាយណ៍យសោធបុរៈ ព្រះអង្គបានស្ថាបនាលិង្គ និងរូបបដិមាអាទិទេពនានា។
៤៥. ព្រះអង្គជាក្សត្រដ៏ឈ្លាសវៃចេះត្រិះរិះពិចារណាគ្រប់ជ្រុងជ្រោយ ទ្រង់បានស្ថាបនាបដិមាមានឈ្មោះព្រះបរមមេស្វរៈ ដោយមានការរៀបចំពីធីបូជាជាប្រពៃណីនិងការដាក់លំអរកំទេចថ្មសិលា ប្រាសាទនោះ។
៤៦. ក្នុងស្លោកនេះ បានបញ្ជាក់ពីថ្ងៃខែឆ្នាំនិងពេលវេលានៃការកសាងសិលាចារឹកនេះទៅតាមក្បួនតារា ដែលជាពេលដ៏នក្ខត្តឬក្សត្រូវនឹងមហាសករាជ ៩៦៨ដើរតួជាអ្នកនាំមុខទ្រទ្រង់ទេវស្ថានរបស់ អាទិទេព។
៤៧. ធ្វើល្អបានល្អធ្វើអាក្រក់បានអាក្រក់ ប៉ន្តែអំពើល្អតែងតែឈ្នះ ដោយហេតុនេះហើយទើបព្រះបាទ រេជេន្រ្ទវរ្ម័នឈ្វេងយល់ថា មិនចាំបាច់ផ្សព្វផ្សាយសប្បុរសធម៌ដល់ស្តេចដែលសោយរាជ្យបន្តពីព្រះអង្គ ឲ្យចេះថែរក្សាបេតិកភណ្ឌរបស់ព្រះអង្គ។ បានសេចក្តីថា ស្តេចក្រោយៗនឹងជ្រូតជ្រាបគុណធម៌របស់ព្រះអង្គ ឲ្យចេះថែរក្សាជាតិដោយឯងឯងៗ នោះស្តេចទាំងឡាយនឹងបានថ្កុំថ្កើន តែបើអ្នកក្រោយប្រព្រឹត្តអំពើអាក្រក់នោះអពើទាំងនោះ នឹងតបផលអាក្រក់ដល់ស្តេចទាំងឡាយនោះជាក់ជា មិនខាន។
៤៨. ប្រសិនបើទ្រព្យសម្បត្តិដូចជាទេវស្ថាន និងទ្រព្យសម្បត្តិផ្សេងៗ ដែលថ្វាយដល់អាទិទេព ត្រូវបានបំផ្លេចបំផ្លាញ នោះអ្នកដែលគ្មានបំណងនឹងត្រូវអត់ទោសឲ្យ ឯអ្នកមានបំណងអាក្រក់នឹងត្រូវវិនាសស្របតាមការប្រកាសរបស់ព្រះមហាក្សត្រ សូមព្រះសិវៈជាសាក្សី។
V. លក្ខណៈស្ថាបត្យកម្ម
- រចនាបទ:              បាខែង
- ស្ថាបត្យកម្ម:          ខ្មែរ
ប្រាសាទនេះមានខឿនប្រាសាទប្រវែង ២៧មែត្រក្នុងមួយជ្រុង និងប្រវែង១៥មែត្រនៅក្នុងថ្នាក់ ខាងលើ ហើយមានកំពស់ប្រមាណ១៣មែត្រ។ នៅថ្នាក់ខាងលើ មានតួប៉មប្រាសាទតែមួយសាងពី ឥដ្ឋបែរមុខទៅទិសខាងកើត និងមានចំលាក់ទ្វារបាល ភេទស្រីអមសង់ខាង ទ្វារចូលឆ្លាក់ជាប់លើ ជញ្ជាំងឥដ្ឋ នោះតែម្តង ព្រមទាំងមានជណ្តើរ៤ នៅគ្រប់ទិសទាំង៤ ហើយជណ្តើរដែលសម្រួលដល់ ការឡើងទៅទស្សនា។ ដែលមានរាងពីរាមីតជាថ្នាក់ៗ ធ្វើអំពីថ្មបាយក្រៀមនិងឥដ្ឋដុត។

VI. កាលបរិច្ចេទកសាង
ប្រាសាទបក្សីចាំក្រុងនេះប្រហែលជាចាប់ផ្តើមកសាងឡើង ដោយព្រះបាទហស៌វរ្ម័នទី១  (៩១០-៩៤៤) និងបញ្ចប់ការកសាងដោយព្រះបាទរេជេន្ទ្រវរ្ម័ន (៩៤៤-៩៦៨) ​​ ប្រហែលជាឆ្នាំ៩៤៨នៃ គ្រិស្តសករាជ។

សេចក្តីសន្និដ្ឋាន
តាមការសិក្សារបស់ក្រុមយើងខ្ញុំ យល់ថាការសិក្សាអំពីប្រាសាទបក្សីចាំក្រុង គឺពិតជាមានសារៈ សំខាន់ណាស់ដល់កូនខ្មែរគ្រប់រូបដឹងអំពីប្រវត្តិសាស្រ្តប្រាសាទបក្សីចាំក្រុង ដែលជាស្នាដៃមរតក ដែលដូនតាយើងបានបន្សល់ទុកមក។ ក្នុងនោះមានក្រុមរបស់យើងខ្ញុំបានសិក្សាអំពី ប្រវត្តិសាស្រ្តសិលាចារឹក លក្ខណៈស្ថាបត្យកម្ម កាលបរិច្ឆេទកសាង ទីតាំងប្រាសាទ ស្តេចដែលបាន កសាងប្រាសាទនេះ។ ហើយប្រាសាទនេះមាន សិលាចារឹកមានការឆ្លាក់ដោយអក្ខរាវិចិត្រហើយធ្វើឲ្យយើងងាយស្រួលក្នុងការស្វែងយល់អំពីប្រាសាទនេះ ៕