Monday, December 5, 2016

សង្ខេបរឿងរាមកេរ្តិ៍ខ្សែទី២ ramke khmer

សង្ខេបរឿង រាមកេរ្តិ៍ ខ្សែទី២
            នៅពេលដែលព្រះរាមធ្វើដំណើរចេញពីកូខ័ន ព្រះរាមបានទតឃើញព្រៃកំពុងឆេះ ដោយកម្ដៅព្រះអាទិត្យ។ នៅពេលនោះស្លឹកឈើដែលខ្លោច ផ្កាឈើដែលឆេះក្រៀមក៏ស្រាប់ តែរីកស្រស់ឡើងវិញ ឯព្រះអាទិត្យកំពុងបញ្ចេញកម្ដៅយ៉ាងខ្លាំង ក៏ស្រាប់តែបន្ថយកម្ដៅរបស់ ខ្លួន។​ លុះធម្មជាតិរីកស្រស់ញញឹមហើយ ព្រះរាមក៏បានប្រៀបធៀបផ្កាឈើខ្លះប្រាប់ទៅនាង​សីតាទៅនឹងរឿងរ៉ាវរបស់ព្រះអង្គដូចជា ៖
-        ព្រះរាមគឺជាផ្កាច្បារ                    ជាឆ្គ័រ
-        នាងសីតាជាផ្កាននោង                មាសសុទ្ធ
-        នាងកៃកេសីជាកន្លង់                   ជាធ្យូង
-        ព្រះលក្ស្មណ៍ជាផ្កាចម្ប៉ា           ​        ជាមាសនព្វគុណ
បន្ទាប់មកព្រះរាមបានប្រៀបធៀបមយូរីដែលពាំទងឈូកឲ្យកូនស៊ីស្មានថាជាពស់ទៅ​នឹងនាងកៃកេសី។  ក្រោយមកទៀតព្រះរាមបានធ្វើដំណើរក៏បានជួបនឹងឥសីពាទ្វាទ្យ ដែល​ពន្យល់ព្រះរាមអំពីទ្រឹស្ដីព្រាហ្មណ៍និយម​ ហើយបានចង្អុលបង្ហាញផ្លូវទៅព្រះរាមទៅបួសជា ឥសីនៅ ភ្នំចិត្រកូដ។
            នៅជើងភ្នំនោះបរិយាកាសក៏ប្រែប្រួលដែរ ដូចជាសត្វសាហាវប្រែជាស្លូត កូនខ្លារត់ទៅ  មេប្រើស កូនប្រើសរត់ទៅបៅមេខ្លាវិញ។ ក្រោយមកព្រះរាមបួសជាតាបសនៅភ្នំចិត្រកូដ។​      ​នៅនគរព្ធយុធ្យា ព្រះបាទទសរថទ្រង់សោយទិវង្គត។  នាងកៃកេសីបានសរសេរសំបុត្រទៅ    ​បញ្ឆោតព្រះភិរុតឲ្យមកគ្រងរាជសម្បត្តិ ដោយក្លែងថាឲ្យមកជាអធិបតីក្នុងពិធីរាជាភិសេកព្រះ​​   ​រាម។​ ព្រះភិរុត និង ព្រះសុត្រុតឮសូរដំណឹងនេះត្រេកអរខ្លាំងណាស់ក៏បានធ្វើដំណើរទៅកាន់ នគរភ្លាមប៉ុន្តែទ្រង់ទតឃើញនគរព្រះអង្គស្ងាត់ជ្រងំ ប្រជារាស្រ្តបោះបង់មុខរបរទាំងអស់។ លុះ ទ្រង់ជ្រាបរឿងពិតខឹងនឹងព្រះមាតាយ៉ាងខ្លាំង ប៉ុន្តែបាននាងកោកល្យាណជួយនិយាយលួង​    ​​​  ​លោម ព្រះភិរុតក៏ដាច់ចិត្តធ្វើដំណើរទៅតាមព្រះរាមឲ្យមកសោយរាជ្យវិញ។ ព្រះរាមមិនបាន​​​​​         ​ទទួលសេចក្ដីអង្វរករនេះទេព្រោះទ្រង់គោរពពាក្យសច្ចៈ ហើយក៏ប្រគល់សុពណ៌បាទតំណាង    ​រាជ្យសម្បត្តិ​ឲ្យទៅព្រះភិរុត។
នៅពេលព្រះភិរុតធ្វើដំណើរមកវិញព្ររាម​​ព្រះលក្ស្មណ៍នាងសីតាក៏ ចាកចេញពីភ្នំចិត្រ
កូដដែរដោយធ្វើដំណើរទៅព្រៃភ្នំទណ្តកាណ្យទៀត ហើយបានជួបនឹងយក្សមួយឈ្មោះពិរាធ។


    I.      អត្ថន័យ
១.​ប្រធានរឿង
ការនិរទេសខ្លួនរបស់ព្រះរាម  ជាមួយ ព្រះលក្ស្មណ៍ និងនាងសីតា។
២.​ មូលបញ្ហារឿង
     ​​​  ​    ការប្រកាន់យកពាក្យសច្ចៈរបស់ព្រះរាម។
         ៣. ឧត្ដមគតិរឿង
-        ឲ្យមនុស្សគោរពពាក្យសច្ចៈ
-        កុំឲ្យមនុស្សមានការលោភលន់ និងឈ្នានិសអ្នកដទៃ
-        ចេះជួយយកអាសារអ្នកដទៃ
            ៤. វិភាគរឿង
ទិដ្ឋភាពវិភាគទំនាស់
-        បញ្ហាទំនាស់   រាជសម្បត្តិ
-        គូទំនាស់          កៃកេសី              ព្រះរាម
៥. វិភាគតួអង្គ
.​ ព្រះរាម   ព្រះរាមមានលក្ខណៈពីយាងគឺ៖
§  លក្ខណៈអទិទេព
-        ដើរដល់ទីព្រៃដែលឆេះដោយកម្ដៅព្រះអាទិត្យស្លឹកឈើខ្លោចក៏រីកស្រស់ញញឹមព្រះ- អាទិត្យដែលបញ្ចេញកម្ដៅខ្លាំងក៏បន្ថយកម្ដៅរបស់ខ្លួនវិញ។
-        មានញ្ញាណទិព្វ (ដឹងថាព្រះភិរុតតាមរកព្រះអង្គ)
§  លក្ខណៈជាមនុស្ស
Ø  គុណសម្បត្តិ
-        គោរពពក្យសច្ចៈមិព្រមឡើងសោយរាជជំនួសបិតា
-        សុខចិត្តលះបង់ទ្រព្យសម្បត្តិទៅរស់នៅក្នុងព្រៃ១៤ឆ្នាំ
Ø  គុណវិបត្តិ
-        មានៈចិត្តរឹងរូសមិនព្រមសោយរាជ្យសម្បត្តិសុខចិត្តឲ្យសុពណ៌បាទតំណាងព្រះ រាជ្យសម្បត្តិទៅឲ្យព្រះភិរុត។
-        រត់គេចពីបញ្ហាដោយខ្លាចព្រះភិរុតមករកម្ដងទៀត (ចាកចេញពីភ្នំចិត្តកូដ)
ខ. ព្រះលក្ស្មណ៍
-        ស្មោះត្រង់នឹង​ ស្ម័គ្របម្រើព្រះរាមនិងនាងសិតា
-        គោរពស្រលាញ់ព្រះរាម
Ø  គុណវិបត្តិ
-        ចិត្តស្រាលឆាប់ខឹង
គ. នាងសីតា
Ø  គុណសម្បត្តិ
-        រូបល្អលើសនារីត្រៃភព
-        មានចរិយាល្អប្រពៃ
-        មានចិត្តស្នេហាស្ម័គ្រស្មោះជាមួយស្វាមី (ចាកចេញពីនគរទៅរស់នៅក្នុងព្រៃជា មួយស្វាមី)
Ø  គុណវិបត្តិ
-        ឆាប់ភ័យតក់ស្លុត
  II.      អត្ថរូប
1.   សេចក្ដីផ្ដើម
ព្រះរាមបានចេញពីកូខ័នធ្វើដំណើរទៅភ្នំចិត្រកូដ។
2.     តួសេចក្ដី
ព្រះរាមបានជួបឥសីពារទ្វាទ្យដែលបានពន្យល់ព្រះរាមពីទ្រឹស្ដីព្រាហ្មណ៍និយម។
Ø  អ្នកនិពន្ធប្រើប្រាស់សិល្ប៍វិធី៖
ü  វចនវិធីៈ​អ្នកនិពន្ធពាក្យបាលីសំស្រ្កឹត
-        ពាក្យបាលីសំស្រ្កឹតៈ​ តេជៈ មាគ៌ា​ អឃ៌ និរោធ ចង្រ្កមន៍ និទ្រា ភោក្តា មាលា...។
-        ពាក្យខ្មែរបុរាណៈ រូហាន(ដូច)
ü  រចនាវិធីៈ អ្នកនិពន្ធតាក់តែងរឿងជាពាក្យកាព្យបុរាណ
ü  ឯកវាទវិធីៈ ក្រោយពីព្រះបាទទសរថចូលទិវង្គត ហើយដឹងពីល្បិចម្ដាយ ព្រះភិរុត គិតអំពីព្រះរាមតែម្នាក់ឯងថា៖
-        មួយសោតអញនូវតាមទៅថ្វាយបង្គំព្រះបាទនារាយណ៍ ហើយសូមអញ្ចើញស្ដេច
មក។                                                                                      
ü  សំវាទវិធីៈ ការសន្ទនារវាងតួអង្គនិង តួអង្គ ៖
-        ...“ព្រះមុនីអរឧបចក្រី ត្រេកត្រិះមេត្រី សំណេះសំណាលសួរថា...” ។
ü  ពណ៌នាវិធីៈ កវីរៀបរាប់ដំណើររឿង ៖
-        ...ស្លឹកខ្លះខ្លោចខ្លះបីក្រហម ស្បូវស្មៅត្រែងទ្រោម វិនាសនូវភ្លើងព្រៃដាល... ។
ü  ឧបមានវិធីៈ កវីប្រៀបធៀបដោយប្រើសំនួនប្រៀបធៀបលក្ខណៈដូច៖
-        លូតលាស់មេលាលេចលាយ ដុះដាលរឿងរាយ រូហានប្រៀបភិរម្យ ។
-        សូរ្យចាំងចែងឯអម្ពរ ដូចព្រះចន្ទចរ ត្រចះក៏ពេញបូរមី ។
ü  បដិវិធី: កវីបានធ្វើឲ្យដំណើររឿងមានលក្ខណៈផ្ទុយគ្នា៖
-        ...​កូនខ្លារត់ទៅបៅមេប្រើស  កូនប្រើសរត់ទៅបៅមេខ្លាវិញ។
3.    បញ្ចប់រឿង ៖ អ្នកនិពន្ធបានបញ្ចប់រឿង(ខ្សែទី២)​ ដោយព្រះរាម ព្រះលក្ស្មណ៍ និងនាងសិតាបានចាកចេញពីភ្នំចិត្រកូដ ។

 III.      អត្ថរស
ក. កាព្យរសៈ ជាតម្លៃនៃស្នាដៃដែលកវីសរសេរឡើងជាបទសំណារ បទពិលាប បទសម្ដេច ភាណ ពិរោះរណ្ដំណែងណងដោយរៀបរាប់ពីទេសភាពធម្មជាតិ ដំណើររឿងហេតុអណ្ដែត
អណ្ដូង លន្លង់លន្លោច ពោលគឺ បានបង្កើតនូវទឹកចិត្តសង្វេគ សប្បាយ សោកសៅ ពេញចិត្ត ជាដើម ។
ខ.ប្រលោមរសៈ តម្លៃដែលកវីបង្កើតឲ្យមានភាពអណ្ដែតអណ្ដូង ផ្សងព្រេង ស្នេហា កំសត់ ដូចជាដំណើរយាងចូលព្រៃរបស់ព្រះរាម ព្រះលក្ស្មណ៍ នាងសីតា​ ធ្វើឱ្យអ្នកអានស្រងេះ
ស្រងោច។
គ. វិសេសរស
-        សុន្ទរ៍រស: កវីបង្ហាញពីតម្លៃនៃការប៉ិនប្រសប់ ឬការគ្រប់លក្ខណៈរបស់តួអង្គ។
. ការបង្ហាញលក្ខណៈរបស់នាងសីតា ដែលមានសោភ័ណ សម្ផស្សយ៉ាងប្រណីត
     ដែលស្ដែងឡើងតាមរយៈអក្សសិល្ប៍។
-        វីរៈរសស្ដែងឡើងអំពីភាពក្លាហានរបស់តួអង្គ។
-        អច្ឆរិយរស:  កវីបានបង្ហាញពីភាពអស្ចារ្យរបស់តួអង្គ។
.ព្រៃព្រឹក្សាស្វិតស្រពោនជ្រុះស្លឹក ដីបែកក្រហែង ប្រែក្លាយជាស្រស់បស់វិញ។
-        នាដ្យរស: កវីស្ដែងចេញពីការកំសត់ព្រាត់ប្រាស វិបត្តិគ្រួសារជាដើម។
. ការនិរទេសចេញរបស់ព្រះរាម
-        តថរសតម្លៃដែលបង្ហាញពីការពិតក្នុងរឿងដូចជា  ទំនាស់ដណ្ដើមរាជបាល័ង្គ  ទំនាស់រវាងម្ដាយចុងនឹងកូនដើម។
-        ទស្សនីយ៍រស: ជាតម្លៃដែលកើតចេញពីការរៀបរាប់ទស្សនីយ៍ភាព ធម្មជាតិ ព្រៃព្រឹក្សា បក្សាបក្សី មច្ឆា សំឡេងទឹកជ្រោះ សូរសព្ទតន្ត្រីធម្មជាតិដែលកើតជាលម្អមួយដល់ចក្ខុ និងសោតរូបារម្ភណ៍អ្នកអាន ។
...ស្លឹកខ្លះខ្លោចបីក្រហម           ស្បូវស្មៅត្រែងទ្រោម        វិនាសនូវភ្លើងព្រៃដាល ។
...បោកបក់ក្លិនរសគន្ធា ធូរធំសោះសា ឈ្ងុយឈ្ងប់ ខ្ចាយខ្ជាយខ្ជរ ។...
-        កុសលរស: តម្លៃអប់រំក្នុងរឿង៖
Ø  ឱ្យចេះដោះស្រាយទំនាស់ដោយប្រើធម៌អហិង្សា
Ø  ឲ្យមានការចេះគោរពពាក្យសច្ចៈ
Ø  មិនត្រូវចាកចោលគ្នាពេលមានទុក្ខលំបាក
Ø  មិនត្រូវមានការពោរពាក្យកុហកបោកប្រាស់
v  សេចក្ដីសនិដ្ឋាន
តាមរយៈការសិក្សារឿងរាមកេរ្តិ៍ខ្សែទី២ រួចមកយើងអាចសនិដ្ឋានបានថាទោះរឿរាម
 កេរ្តិ៍ខ្មែរយើងមានប្រភពមកពីរឿងរាមាយណៈឥណ្ឌាក៏ដោយ ក៏រឿងរាមកេរ្តិ៍ខ្មែរយើងខុសពី
រឿងរាមាយណៈឥណ្ឌា ទាំងពាក្យពេចន៍ អត្ថន័យមាតម្តៃចំពោះវប្បធម៌ជាតិខ្មែពិតប្រាកដ។
ពោលគឺអ្នកនិពន្ធខ្មឺរបានតែងឡើងដោយបញ្ចូលលក្ខណៈមនុស្សនិយម ប្រាកដនិយម
ពិចារណនិយមដែលជាខ្លឹមសារនៃអរិយធម៌ខ្មែរ បញ្ចូលផ្នត់គំនិតខ្មែរ ទំនៀមទំលាប់ខ្មែរ ពោលគឺបញ្ចូលជាតិនិយមខ្មែរទៅក្នុងស្នារដៃ។
            ដូចនេះរឿងរាមកេរ្តិ៍តំណាងឱ្យវប្បធម៌ជាតិ និងព្រលឹងជាតិខ្មែរយ៉ាងពិតប្រាកដ។



1 comment:

  1. 1) Titanium Art – Iron & Finest Metal Art. - TiC.com
    Iron & Finest Metal Art Titanium burnt titanium Art and metal art. titanium ford ecosport titanium art. copper art, silver, silver, titanium max trimmer gold. 0.25 titanium trim hair cutter reviews €. titanium dioxide formula No deposit

    ReplyDelete